​[​២៦៦​]​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ឧបមា​ ​ប្រាប់​លោក​ ​ព្រោះ​បុរស​ទាំងឡាយ​ ​ដែល​មាន​ប្រាជ្ញា​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តែង​យល់​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​បាន​។​ ​ម្នាល​អាវុសោ​ ​ដូច​ជា​បាច់​ប​បុះ​ពីរ​បាច់​ ​អាស្រ័យ​គ្នានឹងគ្នា​ ​ឋិតនៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​វិញ្ញាណ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើត​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​អាវុសោ​ ​បើ​បាច់​ប​បុះ​ទាំងអម្បាល​នោះ​ ​បុគ្គល​ទាញ​យក​បាច់​ប​បុះ​មួយ​ ​(​បាច់​ប​បុះ​ដែល​សល់​នៅ​)​ ​មួយ​បាច់​ ​មុខ​ជារ​លំ​ទៅ​ ​បើ​បុគ្គល​ទាញ​យក​បាច់​ប​បុះ​ម្ខាង​ចេញ​ ​បាច់​ប​បុះ​ម្ខាង​ក៏​រលំ​ទៅ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​នេះ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​វិញ្ញាណ​រលត់​ ​ព្រោះតែ​វិញ្ញាណ​រលត់​ ​ទើប​នាមរូប​រលត់​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​ស​ឡាយ​ត​នៈ​រលត់​ ​ព្រោះ​តែស​ឡាយ​ត​នៈ​រលត់​ ​ទើប​ផស្សៈ​រលត់​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់