​[​២៧៧​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​.​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​មហាសមុទ្រ​ជោរ​ឡើង​ ​ទន្លេ​ក៏​ជោរ​ ​កាល​ទន្លេ​ជោរ​ឡើង​ ​ស្ទឹង​ក៏​ជោរ​ ​កាល​ស្ទឹង​ជោរ​ឡើង​ ​ព្រែក​ធំ​ក៏​ជោរ​ ​កាល​ព្រែក​ធំ​ជោរ​ឡើង​ ​ព្រែក​តូច​ក៏​ជោរ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​អវិជ្ជា​ ​កាល​ចម្រើនឡើង​ ​ក៏​ញុំាង​សង្ខារ​ទាំងឡាយ​ ​ឲ្យ​ចម្រើន​ ​កាល​សង្ខារ​ទាំងឡាយ​ចម្រើនឡើង​ ​ក៏​ញុំាង​វិញ្ញាណ​ឲ្យ​ចម្រើន​ ​កាល​វិញ្ញាណ​ចម្រើនឡើង​ ​ក៏​ញុំា​ងនា​មរូប​ឲ្យ​ចម្រើន​ ​កាល​នាមរូប​ចម្រើនឡើង​ ​ក៏​ញុំាង​អាយតនៈ៦ឲ្យ​ចម្រើន​ ​កាល​អាយតនៈ៦ចម្រើនឡើង​ ​ក៏​ញុំាង​ផស្សៈ​ឲ្យ​ចម្រើន​ ​កាល​ផស្សៈ​ចម្រើនឡើង​ ​ក៏​ញុំាង​វេទនា​ឲ្យ​ចម្រើន​ ​កាល​វេទនា​ចម្រើនឡើង​ ​ក៏​ញុំាង​តណ្ហា​ឲ្យ​ចម្រើន​ ​កាល​តណ្ហា​ចម្រើនឡើង​ ​ក៏​ញុំាង​ឧបាទាន​ឲ្យ​ចម្រើន​ ​កាល​ឧបាទាន​ចម្រើនឡើង​ ​ក៏​ញុំាង​ភព​ឲ្យ​ចម្រើន​ ​កាល​ភព​ចម្រើនឡើង​ ​ក៏​ញុំាង​ជាតិ​ឲ្យ​ចម្រើន​ ​កាល​ជាតិ​ចម្រើនឡើង​ ​ក៏​ញុំាង​ជរាមរណៈ​ឲ្យ​ចម្រើន​ ​ដូច្នោះឯង​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់