​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​មួយទៀត​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ត្រូវ​ ​សត្វ​ទាំងអម្បាល​នោះ​ ​លុះ​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ចុះលោក​ទាំងឡាយ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​នូវ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
 ​[​២៨៨​]​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​កាលបើ​លោក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​កន្លង​នូវ​រូបជ្ឈាន​ហើយ​ ​បាន​នូវ​អា​រុ​ប្ប​វិមោក្ខ​ ​ដែល​ជា​ធម៌​ស្ងប់​រម្ងាប់​ ​ដោយ​នាមកាយ​ ​ហើយ​សម្រាន្ត​នៅ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់