​អន្តរ​បេយ្យាលៈ​


 ​[​៣០៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​ ​នូវ​ជរា​ ​និង​មរណៈ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​ជរា​ ​និង​មរណៈ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​ជរា​ ​និង​មរណៈ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​ហេតុ​ ​ដែល​នាំឲ្យកើត​ជរា​ ​និង​មរណៈ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​តាមពិត​។​
 (​ការ​បំប្រួញ​នៃ​បទ​ទាំងអស់​ ​យ៉ាងនេះ​ឯង​)​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់