​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ជាតិ​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ភព​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ឧបាទាន​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​តណ្ហា​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​វេទនា​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ផស្សៈ​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​អាយតនៈ៦តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​នាមរូប​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​វិញ្ញាណ​តាមពិត​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​តាមពិត​ទេ​.​.​.​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​សង្ខារ​ទាំងឡាយ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​សង្ខារ​តាមពិត​ទេ​ ​គប្បី​ស្វែងរក​សាស្តា​ ​ដើម្បី​ការ​ដឹង​ក្នុង​ហេតុ​ ​ដែល​នាំឲ្យកើត​សង្ខារ​តាមពិត​ ​បុគ្គល​កាល​មិនទាន់​ដឹង​ ​មិនទាន់​ឃើញ​នូវ​សេចក្តី​រលត់​សង្ខារ​តាមពិត​ទេ
ថយ | ទំព័រទី ២៩២ | បន្ទាប់