[៣៣០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គល ជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខ ដែលអស់ទៅ រីងស្ងួតទៅច្រើនជាង ឯទុក្ខដែលសល់នៅ សំដៅយកត្រឹម៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើន យ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើន យ៉ាងនេះ។ ចប់សូត្រទី១០។
[៣៣១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចបុរសរើសយកថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់សណ្តែកបាយ អំពីស្តេចភ្នំសិនេរុ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ថ្ម ឬក្រួស ប៉ុនគ្រាប់សណ្តែកបាយ ដែលបុរសរើសមក និងស្តេចភ្នំសិនេរុ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំសិនេរុ ច្រើនជាង ឯថ្ម