ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាជាសមណៈ ក្នុងពួកសមណៈផង រាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង នូវព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៤។
[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះ ព្រះកច្ចានគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង។