​[​៤៤​]​ ​ម្នាល​ក​ច្ចា​នៈ​ ​ទីបំផុត​ទី១នេះ​ ​ថា​ ​វត្ថុ​ទាំងពួង​មាន​ ​ទីបំផុត​ទី២នេះ​ ​ថា​ ​វត្ថុ​ទាំងពួង​មិន​មាន​។​ ​ម្នាល​ក​ច្ចា​នៈ​ ​តថាគត​ ​មិន​អាស្រ័យ​នូវ​ទីបំផុត​ទាំងពីរ​នុ៎ះ​ទេ​ ​តែង​សំដែង​នូវ​ធម៌​ដោយបទ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ឯ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​ឥតមាន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ ​ទី៥​។​
 [​៤៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ ​ភិក្ខុ១រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​ត្រាស់​ថា​ ​ធម្មកថិក​ ​ធម្មកថិក​ ​(​អ្នក​សំដែងធម៌​ ​អ្នក​សំដែងធម៌​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ជា​ធម្មកថិក​ ​មាន​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់