​[​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ជរា​ ​និង​មរណៈ​ ​តើ​ដូចម្តេច​។​ ​សេចក្តី​គ្រាំគ្រា​ ​ភាព​គ្រាំគ្រា​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​ជ្រួញជ្រីវ​ ​ដំណើរ​ថយ​នៃ​អាយុ​ ​ដំណើរ​ចាស់ទុំ​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​នេះ​ហៅថា​ ​ជរា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មរណៈ​ ​តើ​ដូចម្តេច​ ​ចុតិ​ ​ការ​ឃ្លាត​ ​ការ​បែកធ្លាយ​ ​ការ​បាត់​ទៅ​ ​សេចក្តី​ស្លាប់​ ​ដំណើរ​ងាប់​ ​ការ​ធ្វើ​មរណកាល​ ​ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ​ ​ការ​ដាក់ចុះ​នូវ​សាកសព​ ​ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ​ ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ចាក​សត្ត​និ​កាយ​នោះ​ៗ​ ​នេះ​ ​ហៅថា​ ​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ជរា​នេះ​ផង​ ​មរណៈ​នេះ​ផង​ ​នេះ​ ​ហៅថា​ ​ជរា​ ​និង​មរណៈ​។​
 ​[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ជាតិ​ ​តើ​ដូចម្តេច​។​ ​កិរិយា​កើតជា​ដំបូង​ ​កិរិយា​កើត​ព្រម​ ​កិរិយា​ចុះ​ចាប់​ផ្ទៃ​ ​កិរិយា​កើត​ ​កិរិយា​វិលត្រឡប់​មក​កើត​ ​កិរិយា​កើត​ប្រាកដ​នៃ​ខន្ធ​ទាំងឡាយ​ ​កិរិយា​បាន​នូវ​អាយតនៈ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ជាតិ​។​
ថយ | ទំព័រទី ៥ | បន្ទាប់