ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលមានអវិជ្ជា ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង នាមរូបខាងក្រៅផង បុគ្គលជាបណ្ឌិត ដែលផស្សាយតនៈទាំង៦ ឬក៏ បណ្តាផស្សាយតនៈទាំងនុ៎ះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។
[៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ (នេះ) មានព្រះមានព្រះភាគជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង របស់យើងខ្ញុំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។