[​៦១​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិច្ចសមុប្បាទ​ធម៌​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជរា​ ​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ព្រះ​តថាគត​ ​កើតឡើង​ក្តី​ ​ព្រះ​តថាគត​ ​មិនទាន់​កើតឡើង​ក្តី​ ​ធាតុ​(​១​)​ ​នោះ​ ​ធម្ម​ដ្ឋិ​តិ​(​២​)​ ​នោះ​ ​ធម្មនិយាម​(​៣​)​ ​នោះ​ ​ឥទ​ប្ប​ច្ច័​យ​(​៤​)​ ​នោះ​ ​តែង​ឋិតនៅ​ជា​ធម្មតា​ ​តថាគត​ ​ត្រាស់​ដឹង​ ​យល់​ច្បាស់​នូវ​បច្ច័យ​នោះ​ ​លុះ​ត្រាស់​ដឹង​ ​យល់​ច្បាស់​ហើយ​ ​ទើប​ប្រាប់​សំដែង​ ​ពន្យល់​ ​តែងតាំង​ ​បើក​បង្ហាញ​ ​ចែករលែក​ ​ធ្វើឲ្យ​រាក់​ ​ហើយ​ប្រាប់​ថែម​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើលចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជរាមរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​
​(​១​)​ ​សភាព​នៃ​ធម៌​ ​ដែល​ជា​តួ​បច្ច័យ​ ​ហៅថា​ ​ធាតុ​។​ ​(​២​)​ ​ធម៌​កើតឡើង​អំពី​បច្ច័យ​ ​អាស្រ័យ​គ្នា​ ​ហើយ​ឋិតនៅ​ ​ហៅថា​ ​ធម្ម​ដ្ឋិ​តិ​។​ ​(​៣​)​ ​បច្ច័យ​ដែល​កំណត់​នូវ​ធម៌​ ​ហៅថា​ ​ធម្មនិយាម​។​ ​(​៤​)​ ​បច្ច័យ​នៃ​ធម៌​ ​មាន​ជរាមរណៈ​ ​ជាដើម​នេះ​ ​ហៅថា​ ​ឥទ​ប្ប​ច្ច័​យ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់