​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​ព្រះ​តថាគត​កើតឡើង​ក្តី​ ​ព្រះ​តថាគត​មិនទាន់​កើតឡើង​ក្តី​ ​ធាតុ​នោះ​ ​ធម្ម​ដ្ឋិ​តិ​នោះ​ ​ធម្មនិយាម​នោះ​ ​ឥទ​ប្ប​ច្ច័​យ​នោះ​ ​តែង​ឋិតនៅ​ជា​ធម្មតា​ ​តថាគត​ ​ត្រាស់​ដឹង​ ​យល់​ច្បាស់​ ​នូវ​បច្ច័យ​នោះ​ ​លុះ​ត្រាស់​ដឹង​ ​យល់​ច្បាស់​ហើយ​ ​ទើប​ប្រាប់​ ​សំដែង​ ​ពន្យល់​ ​តែងតាំង​ ​បើក​បង្ហាញ​ ​ចែករំលែក​ ​ធ្វើឲ្យ​រាក់​ ​ហើយ​ប្រាប់​ថែម​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើលចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ណា​ ​ជា​របស់​ពិត​ ​ទៀតទាត់​ ​មិន​ប្រែប្រួល​ ​មាន​សភាវៈ​នេះ​ជា​បច្ច័យ​ ​ក្នុង​ធម៌​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិច្ចសមុប្បាទ​ធម៌​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់