នឹង​មិន​បញ្ឈប់​ ​នូវ​សេចក្តី​ព្យាយាម​ ​របស់​បុរស​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្ជិលច្រអូស​ ​រមែង​ច្រឡូកច្រឡំ​ដោយ​អកុសលធម៌​ដ៏​លាមក​ ​នៅជា​ទុក្ខ​ ​ថែ​មទាំ​ងញុំាង​ប្រយោជន៍​នៃ​ខ្លួន​ ​ដ៏​ធំ​ ​ឲ្យ​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​បុគ្គល​ ​ដែល​មាន​ព្យាយាម​តឹង​រឹង​ ​រមែង​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ដ៏​លាមក​ ​នៅជា​សុខ​ ​ថែ​មទាំ​ងញុំាង​ប្រយោជន៍​នៃ​ខ្លួន​ដ៏​ធំ​ ​ឲ្យ​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ដល់​នូវ​គុណវិសេស​ដ៏​ខ្ពង់ខ្ពស់​(​១​)​ ​ដោយ​ឥន្ទ្រិយ​ដ៏​ថោកទាប​(​២​)​ ​រមែង​មិន​មាន​ទេ​ ​ការ​ដល់​នូវ​គុណវិសេស​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ឥន្ទ្រិយ​ដ៏​ខ្ពង់ខ្ពស់​ ​ទើប​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មចរិយៈ​នេះ​ ​ជា​ធម្មជាត​ជ្រះថ្លា​ ​គួរ​ក្រេប​ផឹក​ ​ព្រោះ​ព្រះ​សាស្តា​ ​មាននៅ​ចំពោះមុខ​។​
​(​១​)​ ​សំដៅយក​ព្រះ​អរហត្តផល​។​ ​(​២​)​ ​សំដៅយក​ឥន្ទ្រិយ​ទាំង៥​ ​មាន​សទ្ធា​ជាដើម​។​
ថយ | ទំព័រទី ៦២ | បន្ទាប់