​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅកាន់​អារាម​នៃ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​សិន​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​តថាគត​ចូល​ទៅកាន់​អារាម​ ​នៃ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ម្នាល​អានន្ទ​ ​លុះ​តថាគត​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​បពិត្រ​ព្រះ​គោតម​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​បពិត្រ​ព្រះ​គោតម​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​បពិត្រ​ព្រះ​គោតម​មាន​អាយុ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​កម្ម​វាទ​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់