​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​ចុះ​ព្រះ​គោតម​មាន​អាយុ​ ​ពោល​ដូចម្តេច​ ​ប្រាប់​ដូចម្តេច​ ​ដល់​យើង​ទាំងឡាយ​ ​ក្នុង​ហេតុ​ទាំង៤នេះ​ ​យើង​ទាំងឡាយ​ ​កាល​ព្យាករ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ដែល​ព្រះ​គោតម​មាន​អាយុ​ពោល​ហើយ​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​ព្រះ​គោតម​មាន​អាយុ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ផង​។​ ​ម្នាល​អានន្ទ​ ​កាលបើ​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​ពោលតប​ទៅ​នឹង​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​ដែល​តថាគត​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ផង​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់