[​១១៧​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​បាន​ត្រេកអរ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​វេយ្យាករណ៍​នេះ​ ​ចិត្ត​របស់​បា​វេយ្យ​ក​ភិក្ខុ​ប្រមាណ៣០រូប​ ​ក៏​រួច​ស្រឡះ​ចាក​អាសវៈ​ ​ដោយ​ការ​មិន​ប្រកាន់​។​ ​ចប់​សូត្រ​ទី៣​។​
 [​១១៨​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​មិនធ្លាប់​កើតជា​មាតា​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​ ​ដោយ​កាល​ជា​អង្វែង​នេះ​ទេ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​ ​ចប់​សូត្រ​ទី៤​។​
 (​ពាក្យបំប្រួញ​សេចក្តី​ទាំងអស់​យ៉ាងនេះ​)​។​
 [​១១៩​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ណា​មិនធ្លាប់​កើតជា​បិតា​ ​សត្វ​នោះ​ ​គេ​មិន​ងាយ​រកបាន​។​បេ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ១០១ | បន្ទាប់