​អស់២ថ្ងៃ​ ​ចុះ​មកវិញ​ ​អស់២ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កស្សប​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កស្សប​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​មាន​គូ​សាវ័ក​ឈ្មោះ​តិស្សៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ថ្លៃថ្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មើលចុះ​ ​ឈ្មោះ​នោះ​របស់​ភ្នំ​នេះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​មនុស្ស​ទាំងនោះ​ ​ក៏​ធ្វើ​មរណកាល​ទៅ​ ​ទាំង​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ក៏​បរិនិព្វាន​ទៅ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ឋិតថេរ​យ៉ាងនេះ​។​បេ​។​ ​គួរ​ជិនឆ្អន់​។​
 ​[​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ភ្នំ​វេ​បុល្លនេះ​ ​មានឈ្មោះ​ថា​ ​វេ​បុល្ល​ ​ដូច្នេះ​ ​កើតឡើង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​នេះ​ ​មានឈ្មោះ​ថា​ ​មា​គ​ធ​កៈ​ ​ដូច្នេះ​ ​កើតឡើង​ហើយ​ ​ក្នុង​កាល​ឥឡូវនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ឈ្មោះ​មា​គ​ធ​កៈ​ ​មាន​ប្រមាណ​នៃ​អាយុ​តិចតួច​ស្តួចស្តើង​ឆាប់រហ័ស​ ​មនុស្ស​ណា​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់