​[​១៣៧​]​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ជា​អ្នកមាន​សេចក្តី​ខ្លាច​បាប​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ខ្លាច​បាប​ ​ដោយ​គិតថា​ ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​ដល់​អាត្មាអញ​ ​កាលបើ​កើតឡើង​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​រមែង​ខ្លាច​បាប​ ​ដោយ​គិតថា​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​កាលបើ​អាត្មាអញ​ ​មិនបាន​លះបង់​ចេញ​ទេ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​រមែង​ខ្លាច​បាប​ ​ដោយ​គិតថា​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ដល់​អាត្មាអញ​ ​កាលបើ​មិនទាន់​កើតឡើង​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​រមែង​ខ្លាច​បាប​ ​ដោយ​គិតថា​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​កាលបើ​រលត់​ទៅវិញ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ជា​អ្នកមាន​សេចក្តី​ខ្លាច​បាប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកមាន​សេចក្តី​ខ្លាច​បាប​ ​ទើប​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​ព្រះនិព្វាន​ ​គួរ​ដើម្បី​បាន​នូវ​ធម៌​ ​ដ៏​ក្សេម​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ ​ទី២​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់