​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​មេត្តាប្រោស​ ​សំដែង​សេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ឲ្យ​ទាន​ ​ពួក​ភិក្ខុ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​បាន​ចងចាំ​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​នីមួយ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​ពួក​ជន​ ​គប្បី​ស្តាប់ធម៌​របស់​អាត្មាអញ​ ​លុះ​ស្តាប់​រួចហើយ​ ​ជ្រះថ្លា​ចំពោះ​ធម៌​ ​លុះ​ជ្រះថ្លា​ពិតហើយ​ ​គប្បី​ធ្វើ​នូវ​អាការ​ជ្រះថ្លា​ ​ចំពោះ​អាត្មាអញ​ទៀត​ ​ហើយក៏​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មទេសនា​របស់​ភិក្ខុ​បែបនេះ​ ​ឈ្មោះថា​ ​មិន​បរិសុទ្ធ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ភិក្ខុ​ណា​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​ព្រះធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​ ​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​មាន​អាការ​ដូចជា​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ចំពោះខ្លួន​ ​អើហ្ន៎​ ​ពួក​ជន​ដទៃ​ ​គប្បី​ស្តាប់ធម៌​របស់​អាត្មាអញ​ ​លុះ​ស្តាប់​រួចហើយ​ ​គប្បី​ដឹង​ច្បាស់​នូវ​ធម៌​
ថយ | ទំព័រទី ១២៣ | បន្ទាប់