​លុះ​ដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​គប្បី​ប្រតិបត្តិ​តាម​បែប​នោះ​ ​ហើយក៏​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ភិក្ខុ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​នូវ​ភាព​នៃ​ធម៌​ជា​ធម៌​ល្អ​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ករុណា​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​អាណិត​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ដូច​សំដែង​មកនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មទេសនា​របស់​ភិក្ខុ​បែបនេះ​ ​ទើប​ឈ្មោះថា​ ​បរិសុទ្ធ​។​ ​
 [​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្សប​ភិក្ខុ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​ព្រះធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​ ​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​មាន​អាការ​ដូចជា​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ចំពោះខ្លួន​ ​អើហ្ន៎​ ​ពួក​ជន​ដទៃ​ ​គប្បី​ស្តាប់ធម៌​របស់​អាត្មាអញ​ ​លុះ​ស្តាប់​រួចហើយ​
ថយ | ទំព័រទី ១២៤ | បន្ទាប់