​គប្បី​ដឹង​ច្បាស់​នូវ​ធម៌​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គប្បី​ប្រតិបត្តិ​តាម​បែប​នោះ​ ​ហើយក៏​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​កស្សប​ភិក្ខុ​ ​រមែង​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​នូវ​ភាព​នៃ​ធម៌​ជា​ធម៌​ល្អ​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ករុណា​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​អាណិត​ ​សំដែងធម៌​ ​ដល់​ពួក​ជន​ដទៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ដូច​សំដែង​មកនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​ទូន្មាន​អ្នក​ទាំងឡាយ​ ​តាម​បែប​កស្សប​ភិក្ខុ​ ​ឬក៏​តាម​បែប​ភិក្ខុ​ណា​ ​ដែល​ប្រហែល​នឹង​កស្សប​ភិក្ខុ​ ​អ្នក​ទាំងឡាយ​ ​ដែល​តថាគត​ ​ទូន្មាន​ហើយ​ ​គប្បី​ប្រតិបត្តិ​តាម​បែប​នោះ​ចុះ​។​ ​ចប់​សូត្រ​ ​ទី៣​។​
 ​[​១៤២​]​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ភិក្ខុ​បែប​ណា​ ​គួរ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​បាន​ ​ភិក្ខុ​បែប​ណា​ ​មិន​គួរ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ ​សឹង​មាន​ព្រះមានព្រះភាគ​ជា​ឫស​។​បេ​។
ថយ | ទំព័រទី ១២៥ | បន្ទាប់