​កស្សប​នោះ​ ​មិន​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​គេ​ឲ្យ​វត្ថុ​សៅហ្មង​ ​មិន​ឲ្យ​វត្ថុ​ថ្លៃថ្លា​នោះ​ជាហេតុ​ឡើយ​។​ ​ពួក​ជន​ឲ្យ​យឺតយូរ​ ​មិន​ឲ្យ​ប្រញាប់​ប្រញាល់​ ​កស្សប​ក៏​មិន​ឃ្នើសចិត្ត​ ​ព្រោះ​គេ​មិន​ឲ្យ​ ​ដោយ​ប្រញាប់​ប្រញាល់​នោះ​ឡើយ​ ​កស្សប​នោះ​ ​មិន​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​គេ​ឲ្យ​យឺតយូរ​ ​មិន​ឲ្យ​ប្រញាប់​ប្រញាល់​នោះ​ជាហេតុ​ឡើយ​។​ ​ពួក​ជន​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​ ​មិន​ឲ្យ​ដោយ​សេចក្តី​គោរព​ ​កស្សប​ក៏​មិន​ឃ្នើសចិត្ត​ ​ព្រោះ​គេ​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​នោះ​ ​កស្សប​នោះ​ ​មិន​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​គេ​ឲ្យ​មិន​គោរព​ ​មិន​ឲ្យ​ដោយ​សេចក្តី​គោរព​នោះ​ជាហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​ទូន្មាន​អ្នក​ទាំងឡាយ​ ​តាម​បែប​កស្សប​ ​ឬក៏​តាម​បែប​ភិក្ខុ​ណា​ ​ដែល​ប្រហែល​នឹង​កស្សប​ ​អ្នក​ទាំងឡាយ​ ​ដែល​តថាគត​ទូន្មាន​ហើយ​ ​គប្បី​ប្រតិបត្តិ​តាម​ ​បែប​នោះ​ចុះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​១៤៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​បេ​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​ ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​
ថយ | ទំព័រទី ១២៩ | បន្ទាប់