​ឬ​ថ្ងៃ​របស់​បុគ្គល​នោះ​មកដល់​ហើយ​ ​ក៏​មានតែ​សេចក្តី​សាបសូន្យ​ប្រាកដ​ក្នុង​កុសលធម៌​ ​ឥតមាន​សេចក្តី​ចម្រើន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យប់​ ​ឬ​ថ្ងៃ​របស់​ព្រះចន្ទ​ ​ក្នុង​កាឡបក្ខ​តែង​មកដល់​ ​(​ព្រះចន្ទ​ក្នុង​កាឡបក្ខ​នោះ​)​ ​ក៏​ចេះតែ​សាបសូន្យ​ចាក​ទ្រង់ទ្រាយ​ ​សូន្យ​ចាក​មណ្ឌល​ ​សូន្យ​ចាក​ពន្លឺ​ ​សូន្យ​ចាក​កំពស់​ ​និង​ទំហំ​ ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណាមួយ​ ​មិន​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ ​មិន​មាន​ហិរិ​.​.​.​ ​មិន​មាន​ឱត្តប្បៈ​.​.​.​ ​មិន​មាន​វីរិយៈ​.​.​.​ ​មិន​មាន​បញ្ញា​ក្នុង​កុសលធម៌​ ​វេលា​យប់​ ​ឬ​ថ្ងៃ​របស់​បុគ្គល​នោះ​មកដល់​ហើយ​ ​ក៏​មានតែ​សេចក្តី​សាបសូន្យ​ប្រាកដ​ក្នុង​កុសលធម៌​ ​ឥតមាន​សេចក្តី​ចម្រើន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​សទ្ធា​ ​នេះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​ហិរិ​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​ឱត្តប្បៈ​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​ខ្ជិលច្រអូស​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​បញ្ញា​
ថយ | ទំព័រទី ១៣៩ | បន្ទាប់