​សេចក្តី​សាបសូន្យ​ ​ក៏​ប្រាកដ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ចម្រើន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​សទ្ធា​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​។​បេ​។​ ​មិន​មាន​ហិរិ​។​បេ​។​ ​មិន​មាន​ឱត្តប្បៈ​។​បេ​។​ ​ជា​អ្នក​ខ្ជិលច្រអូស​។​បេ​។​ ​មិន​មាន​បញ្ញា​។​បេ​។​ ​មាន​សេចក្តី​ក្រោធ​។​បេ​។​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​ជា​អ្នកមាន​ការ​ចងគំនុំ​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​មិន​មាន​ពួក​ភិក្ខុ​ជា​អ្នក​ទូន្មាន​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​។​
 [​១៦១​]​ ​ម្នាល​កស្សប​ ​បុគ្គល​ណាមួយ​ ​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មាន​ហិរិ​.​.​.​ ​មាន​ឱត្តប្បៈ​.​.​.​ ​មាន​វីរិយៈ​.​.​.​ ​មាន​បញ្ញា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​យប់​ ​ឬ​ថ្ងៃ​នៃ​បុគ្គល​នោះ​មកដល់​ ​សេចក្តី​ចម្រើន​ ​ក៏​ប្រាកដ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​។​ ​ម្នាល​កស្សប​ ​យប់​ ​ឬ​ថ្ងៃ​នៃ​ព្រះចន្ទ​ ​ក្នុង​ចំណែក​ខ្នើត​មកដល់​ ​(​ព្រះចន្ទ​នោះ​)​ ​តែង​ចម្រើន​ដោយ​ទ្រង់ទ្រាយ​ ​ចម្រើន​ដោយ​មណ្ឌល​ ​ចម្រើន​ដោយ​ពន្លឺ​ ​ចម្រើន​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងណា​ ​ម្នាល​កស្សប​ ​បុគ្គល​ណាមួយ​ ​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មាន​ហិរិ​.​.​.​ ​មាន​ឱត្តប្បៈ​.​.​.​ ​មាន​វីរិយៈ​.​.​.​ ​មាន​បញ្ញា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​យប់​ ​ឬ​ថ្ងៃ​នៃ​បុគ្គល​នោះ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់