​ការ​អន្តរធាន​នៃ​មាស​ ​ក៏​មាន​ក្នុង​កាលនោះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​កស្សប​ ​សទ្ធម្ម​ប្ប​ដិ​រូប​ ​មិនកើត​ឡើង​ក្នុង​លោក​ ​ដរាបណា​ ​ការ​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ​ក៏​មិន​មាន​ ​ដរាប​នោះ​ ​ម្នាល​កស្សប​ ​សទ្ធម្ម​ប្ប​ដិ​រូប​ ​កើតឡើង​ក្នុង​លោក​ ​កាលណា​ ​ការ​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ​ក៏​មាន​ក្នុង​កាលនោះ​ ​យ៉ាងនោះ​ឯង​។​ ​
 [​២០១​]​ ​ម្នាល​កស្សប​ ​បឋវីធាតុ​ ​ធ្វើ​ព្រះ​សទ្ធម្ម​ឲ្យ​អន្តរធាន​ទៅ​ក៏ទេ​ ​អាបោធាតុ​ ​ធ្វើ​ព្រះ​សទ្ធម្ម​ឲ្យ​អន្តរធាន​ទៅ​ក៏ទេ​ ​តេជោធាតុ​ ​ធ្វើ​ព្រះ​សទ្ធម្ម​ឲ្យ​អន្តរធាន​ទៅ​ក៏ទេ​ ​វាយោធាតុ​ ​ធ្វើ​ព្រះ​សទ្ធម្ម​ឲ្យ​អន្តរធាន​ទៅ​ក៏ទេ​ ​មានតែ​ពួក​មោឃបុរស​ ​ដែល​កើតឡើង​ក្នុង​លោក​នេះ​ ​ទើប​ធ្វើ​ព្រះ​សទ្ធម្ម​នេះ​ ​ឲ្យ​អន្តរធាន​ទៅ​បាន​ ​ម្នាល​កស្សប​ ​ដូច​ទូក​លិច​ចុះ​ដោយ​ការ​ផ្ទុក​របស់​យ៉ាងណា​។​ ​ម្នាល​កស្សប​ ​ការ​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ​មិនមែន​យ៉ាងនោះ​ទេ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់