​[​២០២​]​ ​ម្នាល​កស្សប​ ​ធម៌៥ប្រការ​នេះ​ថយ​ចុះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​វិនាស​ ​ដើម្បី​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​។​ ​ធម៌៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​កស្សប​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះធម៌១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​សិក្ខា១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​សមាធិ១​។​ ​ម្នាល​កស្សប​ ​ធម៌​ទាំង៥ប្រការ​នេះឯង​ ​ថយ​ចុះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​វិនាស​ ​ដើម្បី​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​
 ​[​២០៣​]​ ​ម្នាល​កស្សប​ ​ធម៌​ទាំង៥ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​តាំងនៅ​ ​ដើម្បី​មិន​វិនាស​ ​មិន​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​។​ ​ធម៌​ទាំង៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​កស្សប​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា១​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ចំពោះ​ព្រះធម៌១​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ១​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ចំពោះ​សិក្ខា១​ ​ជា​អ្នក​គោរព​ ​កោតក្រែង​ ​ចំពោះ​សមាធិ១​។​ ​ម្នាល​កស្សប​ ​ធម៌​ទាំង៥ប្រការ​នេះឯង​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់