​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ហេតុ​ជាទី​រលត់​ ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​(​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ​)​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​ ​ចប់​សូត្រ​ទី៧​។​
 [​២៤៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​តែង​កាត់​នូវ​ស្បែក​ក្រៅ​ ​លុះ​កាត់​ស្បែក​ក្រៅ​ហើយ​ ​តែង​កាត់​ស្បែក​ក្នុង​ ​លុះ​កាត់​ស្បែក​ក្នុង​ហើយ​ ​តែង​កាត់​សាច់​ ​លុះ​កាត់​សាច់​ហើយ​ ​តែង​កាត់​សរសៃ​ ​លុះ​កាត់​សរសៃ​ហើយ​ ​តែង​កាត់​ឆ្អឹង​ ​លុះ​កាត់​ឆ្អឹង​ហើយ​ ​តែង​ចាក់ចុច​ ​ដល់​ខួរ​ក្នុង​ឆ្អឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៨​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់