​[​៣០៧​]​ ​ព្រះ​មហាមោគ្គល្លាន​តប​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​អដ្ឋិ​សង្ខលិក​ ​គឺ​រាង​ឆ្អឹង​ ​កំពុង​អណ្តែត​ទៅ​ក្នុង​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​នូវ​រាង​ឆ្អឹង​នោះ​ ​រាង​ឆ្អឹង​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​ ​ម្នាល​អាវុសោ​ ​ទើប​ខ្ញុំ​នោះ​មាន​សេច​ក្តី​បរិវិតក្កៈ​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​មិនធ្លាប់​កើតមាន​សោះ​ឡើយ​ ​យីអើ​ ​សត្វ​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ដែរ​ ​យក្ខ​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ដែរ​ ​កិរិយា​បាន​អត្តភាព​បែបនេះ​ ​នឹង​ត្រឡប់ទៅ​ជា​មាន​ខ្លះ​ដែរ​តើ​។​
 [​៣០៨​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សាវ័ក​មាន​ចក្ខុ​កើត​ពិតហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សាវ័ក​ ​មាន​ញាណ​កើត​ពិតហើយ​ ​ដ្បិត​សាវ័ក​ដឹង​ ​ឬ​ឃើញ​សត្វ​បែបនេះ​ ​ឬថា​នឹង​ធ្វើ​សត្វ​បែបនេះ​ ​ឲ្យ​ជា​សាក្សី​ ​(​ដល់​តថាគត​បាន​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នោះ​ ​តថាគត​ ​ធ្លាប់​ឃើញ​មក​អំពី​មុន​ដែរ​ ​ប៉ុន្តែ​តថាគត​ ​មិនទាន់​សំដែង​ ​បើ​តថាគត​សំដែង​អំពី​រឿង​សត្វ​នុ៎ះ​ទៅ​ ​ជន​ទាំងឡាយ​ដទៃ​ ​មិន​ជឿ​ពាក្យ​តថាគត​ទេ​ ​ជន​ទាំងឡាយ​ណា​ ​មិន​ជឿ​ពាក្យ​តថាគត​ ​សេចក្តី​មិន​ជឿ​នោះ​ ​របស់​ជន​ទាំងនោះ​ ​នឹង​នាំឲ្យ​ខាន​បាន​ប្រយោជន៍​ ​នាំឲ្យ​បានតែ​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់