ចំណី​ក្នុង​ទីណា​ ​អាត្មាអញ​ ​នឹង​ចាប់​វា​ ​ទំពាស៊ី​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​កូនកណ្តុរ​ ​ក៏​ចេញទៅ​រក​ចំណី​។​ ​ឆ្មា​ក៏​ចាប់​កណ្តុរ​នោះ​ខាំ​សាច់​លេប​ ​(​ទាំង​រស់​)​ ​យ៉ាង​រហ័ស​។​ ​កូនកណ្តុរ​នោះ​ ​ក៏​ខាំ​ស៊ី​នូវ​ពោះវៀនធំ​ផង​ ​ខាំ​ស៊ី​នូវ​ពោះវៀនតូច​ផង​ ​របស់​ឆ្មា​នោះ​។​ ​ឆ្មា​នោះ​ ​ក៏​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​ទុក្ខ​ ​ស្ទើរនឹង​មរណៈ​ ​ព្រោះ​អាហារ​នោះ​ជាហេតុ​។​
 [​៣៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​មាន​កាយ​មិនបាន​រក្សា​ ​មាន​វាចា​មិនបាន​រក្សា​ ​មានចិត្ត​មិនបាន​រក្សា​ ​មានសតិ​មិនបាន​តម្កល់​មាំ​ ​មាន​ឥន្ទ្រិយ​មិនបាន​សង្រួម​ ​បានឃើញ​មាតុគ្រាម​ ​ក្នុង​ស្រុក​ ​ឬ​និគម​នោះ​ ​ស្លៀកសំពត់​មិន​ស្រួល​ ​ដណ្តប់សំពត់​មិន​ស្រួល​ ​លុះ​ឃើញ​មាតុគ្រាម​ ​ស្លៀកសំពត់​មិន​ស្រួល​ ​ដណ្តប់សំពត់​មិន​ស្រួល​ហើយ​ ​រាគៈ​ ​ក៏​កំចាត់​ចិត្ត​របស់​ភិក្ខុ​នោះ​ ​លុះ​ភិក្ខុ​នោះ​ ​មានចិត្ត​ដែល​រាគៈ​កំចាត់​ហើយ​ ​ក៏​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​ទុក្ខ​ស្ទើរនឹង​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ពោល​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ដល់​នូវ​មរណៈ​នោះ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៧១ | បន្ទាប់