​បុគ្គល​ ​កាល​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​នូវ​បុគ្គល​ណា​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​អនុគ្រោះ​សាវ័ក​ ​ដែល​ដល់​នូវ​អភិញ្ញា​ធំ​ ​គឺ​អភិញ្ញា៦​។​ ​បុគ្គល​ ​កាល​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​នូវ​បុគ្គល​នោះ​ថា​ ​ព្រះ​សាស្តា​ ​អនុគ្រោះ​សាវ័ក​ ​ដែល​បាន​អភិញ្ញា​ធំ​ ​គឺ​អភិញ្ញា៦​ ​ដូច្នេះ​ ​គឺ​ពោល​ចំពោះ​ខ្ញុំ​ហ្នឹងឯង​។​ ​ចប់​សូត្រ​ទី១​។​
 [​៣៥៦​]​ ​សាវត្ថី​និទាន​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួលពាក្យ​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​
 [​៣៥៧​]​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​បាន​នៅក្នុង​ទី​ដ៏​ស្ងាត់​ ​សម្ងំ​នៅ​ ​ក៏​មា​នប​រិ​វិតក្កៈ​ ​កើតឡើង​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​គប្បី​កើតឡើង​ ​ដល់​អាត្មាអញ​ ​ព្រោះ​ការប្រែប្រួល​ ​និង​ការ​ផ្លាស់​ប្តូរ​ ​នៃ​សត្វ​និង​សង្ខារ​ណា​ ​សត្វ​និង​សង្ខារ​នោះ​ ​មាន​តិចតួច​ក្នុង​លោក​ខ្លះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​មិន​គប្បី​កើតឡើង​ ​ដល់​អាត្មាអញ​ ​ព្រោះ​ការប្រែប្រួល​ ​និង​ការ​ផ្លាស់​ប្តូរ​ ​នៃ​សត្វ​និង​សង្ខារ​ណា​ ​សត្វ​និង​សង្ខារ​នោះ​ ​មិន​មាន​តិចតួច​ក្នុង​លោក​សោះ​ឡើយ​។​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់