​[​៣៥៨​]​ ​កាល​ព្រះ​សារីបុត្ត​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏បាន​និយាយ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​មិនកើត​ដល់​លោក​ ​ព្រោះ​ការប្រែប្រួល​ ​និង​ការ​ផ្លាស់​ប្តូរ​នៃ​ព្រះ​សាស្តា​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​មិនកើត​ឡើង​ដល់​ខ្ញុំ​ ​ព្រោះ​ការប្រែប្រួល​ ​និង​ការ​ផ្លាស់​ប្តូរ​ ​នៃ​ព្រះ​សាស្តា​ទេ​ ​តែថា​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​ព្រះ​សាស្តា​ ​មាន​ស័ក្តិធំ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​បាត់បង់​ទៅ​ហើយ​ ​ប្រសិនបើជា​ព្រះមានព្រះភាគ​ ​ព្រះអង្គ​គប្បី​គង់នៅ​អស់​កាល​ជា​អង្វែង​ទៅ​ ​ការ​គង់នៅ​របស់​ព្រះអង្គ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​គុណ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់