​[​៣០​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ក​ច្ចា​នៈ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិដ្ឋិ​ ​គឺ​សេចក្តី​យល់ឃើញ​ណា​ ​ក្នុង​បុគ្គល​មិនមែន​ជា​សម្មាសម្ពុទ្ធ​ ​ថា​ជា​សម្មាសម្ពុទ្ធ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ទិដ្ឋិ​នេះ​ ​ប្រាកដ​ឡើង​ ​ព្រោះ​អាស្រ័យ​អ្វី​។​
 [​៣១​]​ ​ម្នាល​ក​ច្ចា​នៈ​ ​ធាតុ​ដែល​ធំ​នុ៎ះ​ ​គឺ​អវិជ្ជា​ធាតុ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សញ្ញា​ដ៏​ថោកទាប​ ​ទិដ្ឋិ​ដ៏​ថោកទាប​ ​វិតក្កៈ​ថោកទាប​ ​ចេតនា​ដ៏​ថោកទាប​ ​សេចក្តី​ប្រាថ្នា​ដ៏​ថោកទាប​ ​សេចក្តី​តាំងចិត្ត​ដ៏​ថោកទាប​ ​បុគ្គល​ដ៏​ថោកទាប​ ​វាចា​ដ៏​ថោកទាប​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ដ៏​ថោកទាប​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​តែង​ប្រាប់​ ​សំដែង​ ​ត្រដាង​ ​តំ​កល់​ទុក​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​ ​នូវ​អំពើ​ដ៏​ថោកទាប​ ​កំណើត​របស់​បុគ្គល​នោះ​ ​ក៏​ថោកទាប​ដែរ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សញ្ញា​ជា​កណ្តាល​ ​ទិដ្ឋិ​ជា​កណ្តាល​ ​វិតក្កៈ​ជា​កណ្តាល​ ​ចេតនា​ជា​កណ្តាល​ ​សេចក្តី​ប្រាថ្នា​ជា​កណ្តាល​ ​សេចក្តី​តាំងចិត្ត​ជា​កណ្តាល​ ​បុគ្គល​ជា​កណ្តាល​ ​វាចា​ជា​កណ្តាល​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ជា​
ថយ | ទំព័រទី ២៩ | បន្ទាប់