​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​តែម្នាក់ឯង​ ​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ត្រឡប់មកវិញ​តែម្នាក់ឯង​ ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង​ ​អធិដ្ឋាន​ចង្ក្រម​តែម្នាក់ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​យ៉ាងនេះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះថា​ ​នៅតែ​ម្នាក់ឯង​ផង​ ​ពោល​សរសើរ​ចំពោះ​កិរិយា​នៅតែ​ម្នាក់ឯង​ផង​។​ ​
 [​៣៨៧​]​ ​ម្នាល​ថេរៈ​ ​កិរិយា​នៅតែ​ម្នាក់ឯង​នុ៎ះ​ ​មាន​ហើយ​ ​តថាគត​ ​មិន​ពោល​ថា​ ​មិន​មាន​ទេ​ ​ម្នាល​ថេរៈ​ ​ប៉ុន្តែ​ ​កិរិយា​នៅតែ​ម្នាក់ឯង​ ​របស់​អ្នកនោះ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយ​ពិស្តារ​ក្រៃពេក​ ​ដោយ​ប្រការ​ណា​ ​អ្នក​ចូរ​ស្តាប់​នូវ​ប្រការ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សម្តែង​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​បេ​។​
 [​៣៨៨​]​ ​ម្នាល​ថេរៈ​ ​ចុះ​កិរិយា​នៅតែ​ម្នាក់ឯង​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយ​ពិស្តារ​ក្រៃពេក​ ​ដោយ​ប្រការ​ដូចម្តេច​ ​ម្នាល​ថេរៈ​ ​ក្នុង​សាសនា​នេះ​ ​របស់​ណា​ជា​អតីត​ ​របស់​នោះ​ ​គេ​លះបង់​ហើយ​ ​របស់​ណា​ ​ជា​អនាគត​ ​របស់​នោះ​ ​ក៏​គេ​លះ​ចោល​ហើយ​ ​ឆន្ទ​រាគ​ ​ក្នុង​ការបាន​ចំពោះ​នូវ​អត្តភាព​ ​ជា​បច្ចុប្បន្ន​ ​គេ​កំចាត់​បង់​ចេញ​ល្អ​ហើយ​ ​ម្នាល​ថេរៈ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​កិរិយា​នៅ​ម្នាក់ឯង​ ​បរិបូណ៌​ដោយ​ពិស្តារ​ក្រៃពេក​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់