​[​៣៨៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​ជន​ណា​ ​អ្នក​គ្រប​សង្កត់​ធម៌​ទាំងអស់​ ​ដឹង​នូវ​ធម៌​ទាំងអស់​ ​មាន​ប្រាជ្ញា​ល្អ​ ​មិន​ជាប់​ចំពាក់​ក្នុង​ពួក​ធម៌​ទាំងអស់​ ​លះបង់​នូវ​ធម៌​ទាំងអស់​ ​មានចិត្ត​ចុះ​ស៊ប់​ក្នុង​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ទើប​តថាគត​ ​ហៅ​ជន​នោះ​ថា​ ​អ្នក​នៅតែ​ម្នាក់ឯង​។​ ​ចប់​សូត្រ​ទី១០​។​

 [​៣៩០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​
 [​៣៩១​]​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ភិក្ខុ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់