​ឧទ្ទាន​នៃ​សត្ត​ធាតុ​វគ្គ​នោះ​គឺ​


​សម្តែង​អំពី​ធាតុ៧យ៉ាង​ ​អំពី​វិតក្កៈ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​អំពី​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មហាប្រាសាទ​ធ្វើ​ដោយ​ឥដ្ឋ​ ​អំពី​ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប​ ​អំពី​ការ​ចង្ក្រម​ ​អំពី​សូត្រ​ទី​ប្រាំមួយ​ ​ព្រមទាំង​គាថា​ ​សូត្រ​ទី​ប្រាំពីរ​ ​អំពី​ជន៥ពួក​ ​មាន​ជន​មិន​មាន​សទ្ធា​ជា​មូល​ ​អំពី​ជន៤ពួក​ ​មាន​ជន​មិន​មាន​សេចក្តី​ខ្មាសបាប​ជា​មូល​ ​អំពី​ជន៣ពួក​ ​មាន​ជន​មិន​មាន​សេចក្តី​ខ្លាច​បាប​ជា​មូល​ ​អំពី​ជន២ពួក​ ​ជា​អ្នក​មិន​ចេះដឹង​ ​អំពី​ជន១ពួក​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​រួបរួម​បី​ប្រាំ​ដង​ ​ត្រូវជា១៥ពួក​ ​មាន​មក​ហើយ​ ​ក្នុង​ព្រះ​សូត្រ​នេះ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់