​បាន​ប្រព្រឹត្ត​ស្វែងរក​ ​នូវ​ការ​រលាស់​ចេញ​វាយោធាតុ​ ​ក៏បាន​ដឹង​នូវ​ការ​រលាស់​ចេញ​វាយោធាតុ​ ​ការ​រលាស់​ចេញ​វាយោធាតុ​ទាំងប៉ុន្មាន​ ​តថាគត​ឃើញច្បាស់​ហើយ​ ​ដោយ​ប្រាជ្ញា​។​
 ​[​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនបាន​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​ថា​ជា​ការ​រលាស់​ចេញ​ផង​ ​របស់​ធាតុ​ទាំង៤នេះ​ ​ដរាបណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនទាន់​ប្តេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ក្នុង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ដរាប​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​តថាគត​ ​បានដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​ថា​ជា​ការ​រលាស់​ចេញ​ផង​ ​របស់​ធាតុ​ទាំង៤នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ក្នុង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលនោះ​។​ ​ញាណទស្សនៈ​របស់​តថាគត​ ​កើតឡើង​ថា​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់