​វិមុត្តិ​ ​គឺ​អរហត្តផល​របស់​អាត្មាអញ​ ​មិន​កក្រើក​ ​ជាតិនេះ​ ​ជាទីបំផុត​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៧៦​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​របស់​បឋវីធាតុ​នេះ​មិន​មាន​ហើយ​ ​សត្វ​ទាំងឡាយ​ ​ក៏​មិន​គួរ​ត្រេកអរ​នឹង​បឋវីធាតុ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អានិសង្ស​របស់​បឋវីធាតុ​មាន​ ​បាន​ជាពួក​សត្វ​តែង​ត្រេកអរ​ ​ចំពោះ​បឋវីធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទោស​របស់​បឋវីធាតុ​នេះ​មិន​មាន​ហើយ​ ​ពួក​សត្វ​ ​ក៏​មិន​គួរ​នឿយណាយ​ ​ចាក​បឋវីធាតុ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទោស​របស់​បឋវីធាតុ​មាន​ ​បាន​ជាពួក​សត្វ​នឿយណាយ​ ​ចាក​បឋវីធាតុ​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់