​[​១០២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាច​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​ ​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​សាវ័ក៤រូប​ ​ក្នុង​សាសនា​នេះ​ ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​បើ​សាវ័ក​ទាំងនោះ​ ​រឭក​បាន​មួយ​សែន​កប្ប​ ​ម្នា​ក់ៗ​ ​រាល់​ៗ​ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវ័ក​ទាំងនោះ​ ​ក៏​មិន​អាច​នឹង​រឭក​កប្ប​ឲ្យអស់​បាន​ឡើយ​។​ ​គ្រានោះ​ឯង​ ​សាវ័ក​ទាំង៤របស់​តថាគត​ ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​កន្លងទៅ​មួយ​រយ​ឆ្នាំ​ ​ម្នា​ក់ៗ​ ​នឹង​ធ្វើ​មរណកាល​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កប្ប​ដែល​កន្លង​រំលង​ទៅ​ ​មាន​ចំនួន​ច្រើនយ៉ាង​នេះឯង​ ​កប្ប​ទាំងនោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​កប្ប​ ​ឬថា​ប៉ុណ្ណេះ​រយ​កប្ប​ ​ថា​ប៉ុណ្ណេះ​ពាន់​កប្ប​ ​ឬថា​ប៉ុណ្ណេះ​សែន​កប្ប​បាន​ឡើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​ ​ចប់​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់