​[​២​]​ ​លំដាប់នោះ​ ​នកុ​លបិ​តា​គហបតី​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​នកុ​លបិ​តា​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ឥន្ទ្រិយ​របស់​អ្នក​ស្រស់បស់​ ​សម្បុរ​មុខ​ក៏​ស្អាត​ផូរផង់​ ​ទំនងជា​បាន​ស្តាប់​ធម្មី​កថា​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ ​ក្នុងថ្ងៃនេះ​ហើយ​ទេ​ដឹង​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ថ្វី​ក៏​ខ្ញុំ​ព្រះករុណា​មិនបាន​ស្តាប់​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​អម្បាញ់មិញ​ ​ព្រះមានព្រះភាគ​ ​បាន​ស្រោច​ស្រប់​ទឹកអម្រឹត​ ​គឺ​ធម្មី​កថា​ ​ដល់​ខ្ញុំ​ព្រះករុណា​។​ ​ម្នាល​គហបតី​ ​ចុះ​ព្រះមានព្រះភាគ​ ​ស្រោច​ស្រប់​ទឹកអម្រឹត​ ​គឺ​ធម្មី​កថា​ ​ដល់​អ្នក​ ​ដូចម្តេច​ខ្លះ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ក្នុង​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​ព្រះករុណា​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​លុះ​ខ្ញុំ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជរា​ហើយ​ ​មាន​វ័យ​ចម្រើន​ហើយ​ ​ចាស់ហើយ​ ​
ថយ | ទំព័រទី ៣ | បន្ទាប់