​មាន​វ័យ​កន្លង​ហើយ​ ​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​មាន​កាយ​រសាប់រសល់​ ​មាន​ជម្ងឺ​រឿយ​ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ព្រះមានព្រះភាគ​ ​និង​ពួក​ភិក្ខុ​គួរ​ដល់​ការ​ចម្រើន​នៃ​ចិត្ត​ ​អស់​កាល​ជានិច្ច​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ប្រៀនប្រដៅ​ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​អស់កាលជាយូរអង្វែង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះករុណា​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ចំពោះ​ខ្ញុំករុណា​ ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ការណ៍​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​គហបតី​ ​ការណ៍​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​គហបតី​ ​ព្រោះថា​កាយ​នេះ​ ​តែង​រសាប់រសល់​ ​(​មិន​មាំមួន​)​ ​ដូច​ស៊ុត​សត្វ​ ​មាន​សម្បក​ពាស​ព័ទ្ធជុំវិញ​ ​ម្នាល​គហបតី​ ​អ្នកណា​ ​ដែល​រក្សា​កាយ​នេះ​ ​សំគាល់​ថា​គ្មាន​រោគ​ ​សូម្បី​មួយរំពេច​ ​អ្នកនោះ​ឯង​មិន​មាន​អ្វី​ក្រៅពី​សេចក្តី​ល្ងង់​ទេ​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​គួរ​អ្នក​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាល​បើ​អាត្មាអញ​ ​មាន​កាយ​រសាប់រសល់​ ​តែ​ចិត្តនឹង​មិន​រសាប់រសល់​ទេ​ ​ម្នាល​គហបតី​ ​អ្នក​គួរ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ស្រោច​ស្រប់​ទឹកអម្រឹត​ ​គឺ​ធម្មី​កថា​ ​ដល់​ខ្ញុំ​ព្រះករុណា​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤ | បន្ទាប់