​បុប្ផ​វគ្គ​


 ​[​២៣៧​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្ទឹង​ជាប់​មក​អំពី​កំពូលភ្នំ​ ​មាន​ប្រក្រតី​នាំ​សំណាត់​ហូរ​ចុះ​មក​ ​ហូរ​ទៅកាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​រហ័ស​ ​ប្រសិនបើ​មាន​ត្រែង​ដុះ​នៅ​ឰដ៏​ឆ្នេរ​ទាំងពីរ​ ​នៃ​ស្ទឹង​នោះ​ ​ត្រែង​នោះ​ ​នឹង​សំយុង​ចុះទៅ​រក​ស្ទឹង​នោះ​ ​ប្រសិនបើ​មាន​ស្បូវ​ដុះ​នៅ​ ​ស្បូវ​ទាំងនោះ​ ​នឹង​សំយុង​ចុះទៅ​រក​ស្ទឹង​នោះ​ ​ប្រសិនបើ​មាន​ស្មៅ​ដំណេក​ទន្សាយ​ដុះ​នៅ​ ​ស្មៅ​ដំណេក​ទន្សាយ​ទាំងនោះ​ ​នឹង​សំយុង​ចុះទៅ​រក​ស្ទឹង​នោះ​ ​ប្រសិនបើ​មាន​ស្បូវរណ្តាស​ដុះ​នៅ​ ​ស្បូវរណ្តាស​ទាំងនោះ​ ​នឹង​សំយុង​ចុះទៅ​រក​ស្ទឹង​នោះ​ ​ប្រសិនបើ​មាន​ឈើ​ដុះ​នៅ​ ​ឈើ​ទាំងនោះ​ ​នឹង​សំយុង​ចុះទៅ​រក​ស្ទឹង​នោះ​ ​កាលបើ​មាន​បុរស​ ​អណ្តែត​ទៅតាម​ខ្សែទឹក​ស្ទឹង​នោះ​ ​ទុកជា​ចាប់កាន់​ត្រែង​ក្តី​ ​ត្រែង​នោះ​ក៏​ដេក​ទៅ​ ​បុរស​នោះ​ ​នឹង​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​និង​សេចក្តី​វិនាស​ ​ព្រោះ​ដំណើរ​នោះ​ជាហេតុ​។​ ​ទុកជា​ចាប់កាន់​ស្បូវ​ក្តី​។​ ​ទុកជា​ចាប់កាន់​ស្មៅ​ដំណេក​ទន្សាយ​ក្តី​។​ ​ទុកជា​ចាប់កាន់​ស្បូវរណ្តាស​ក្តី​។​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់