​ទុកជា​ចាប់កាន់​ដើមឈើ​ក្តី​ ​ឈើ​ទាំងនោះ​ ​ក៏​ដេក​ទៅ​ ​បុរស​នោះ​ ​នឹង​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​និង​សេចក្តី​វិនាស​ ​ព្រោះ​ដំណើរ​នោះ​ជាហេតុ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​ដែល​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ ​ក្នុង​អរិយធម៌​ ​មិន​សិក្សា​ ​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​ពួកសប្បុរស​ ​មិន​ឈ្លាសវៃ​ ​ក្នុង​សប្បុរិសធម៌​ ​មិនបាន​សិក្សា​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ជា​ខ្លួន​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​ឃើញ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​ ​រូប​នោះ​ ​របស់​បុថុជ្ជន​នោះ​ ​រមែង​រលុបរលាយ​ទៅ​ ​បុថុជ្ជន​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​និង​សេចក្តី​វិនាស​ ​ព្រោះ​ដំណើរ​នោះ​ជាហេតុ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​ ​វិញ្ញាណ​នោះ​ ​របស់​បុថុជ្ជន​នោះ​ ​រមែង​រលុបរលាយ​ទៅ​ ​បុថុជ្ជន​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​និង​សេចក្តី​វិនាស​ ​ព្រោះ​ដំណើរ​នោះ​ជាហេតុ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់