​[​២៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​។​បេ​។​ ​កាលបើ​ភិក្ខុ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 ​[​២៣៩​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​ទាស់​នឹង​សត្វលោក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​សត្វលោក​តែង​ពោល​ទាស់​នឹង​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​ធម្ម​វាទី​ ​រមែង​មិន​ពោល​ទាស់​នឹង​បុគ្គល​នីមួយ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​ដែល​បណ្ឌិត​សន្មត​ហើយ​ថា​ ​មិន​មាន​ក្នុង​លោក​ ​តថាគត​ ​ក៏​ពោល​នូវ​របស់​នោះ​ថា​ ​មិន​មាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​ដែល​បណ្ឌិត​សន្មត​ហើយ​ថា​ ​មាន​ក្នុង​លោក​ ​តថាគត​ ​ក៏​ពោល​នូវ​របស់​នោះ​ថា​ ​មាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​របស់​ណា​ ​ថា​មិន​មាន​ ​ចុះ​របស់​នោះ​ ​ដូចម្តេច​ ​ដែល​បណ្ឌិត​សន្មត​ហើយ​ថា​ ​មិន​មាន​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ដែល​ទៀងទាត់​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់