​[​៣​]​ ​ម្នាល​គហបតី​ ​ចុះ​អ្នក​មិន​អាច​សួរ​បញ្ជាក់​ ​ចំពោះ​ព្រះមានព្រះភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​មាន​កាយ​រសាប់រសល់​ផង​ ​មានចិត្ត​រសាប់រសល់​ផង​ ​ដោយហេតុ​ដូចម្តេច​ខ្លះ​ ​មួយទៀត​ ​បុគ្គល​ ​មាន​កាយ​រសាប់រសល់​ ​តែ​មានចិត្ត​មិន​រសាប់រសល់​ ​ដូចម្តេច​ខ្លះ​ទេ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើងខ្ញុំ​មក​ពី​ចម្ងាយ​ ​ដើម្បី​ដឹងសេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​(​ឯណេះ​វិញ​)​ ​ខ្ញុំ​ព្រះករុណា​ ​សូម​អង្វរ​ ​សូម​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បំភ្លឺ​សេចក្តី​ ​នៃ​ភាសិត​នេះ​ឲ្យ​ទាន​។​ ​ម្នាល​គហបតី​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​យកចិត្ត​ទុកដាក់​ ​ឲ្យ​ប្រពៃ​ចុះ​ ​អាត្មា​ ​នឹង​សម្តែង​ជូន​។​ ​នកុ​លបិ​តា​គហបតី​ ​ទទួលពាក្យ​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​ព្រះករុណា​ ​លោកម្ចាស់​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​សម្តែង​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៥ | បន្ទាប់