​អនិច្ច​វគ្គ​


 [​៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​វេទនា​មិន​ទៀង​ ​សញ្ញា​មិន​ទៀង​ ​សង្ខារ​មិន​ទៀង​ ​វិញ្ញាណ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​រូប​ផង​ ​នឿយណាយ​ ​នឹង​វេទនា​ផង​ ​នឿយណាយ​ ​នឹង​សញ្ញា​ផង​ ​នឿយណាយ​ ​នឹង​សង្ខារ​ផង​ ​នឿយណាយ​ ​នឹង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​ក៏​រមែង​ស្អប់ខ្ពើម​ ​ព្រោះតែ​ស្អប់ខ្ពើម​ ​ទើប​ចិត្ត​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​ចិត្ត​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៤០​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​ទុក្ខ​ ​វេទនា​ជា​ទុក្ខ​ ​សញ្ញា​ជា​ទុក្ខ​ ​សង្ខារ​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់