​វិញ្ញាណ​ជា​ទុក្ខ​។​ ​កាលបើ​អរិយសាវ័ក​ ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៤១​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អនត្តា​ ​វេទនា​ជា​អនត្តា​ ​សញ្ញា​ជា​អនត្តា​ ​សង្ខារ​ជា​អនត្តា​ ​វិញ្ញាណ​ជា​អនត្តា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​រូប​ផង​ ​នឿយណាយ​ ​នឹង​វេទនា​ផង​ ​នឿយណាយ​នឹង​សញ្ញា​ផង​ ​នឿយណាយ​ ​នឹង​សង្ខារ​ផង​ ​នឿយណាយ​ ​នឹង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​ក៏​រមែង​ស្អប់ខ្ពើម​ ​ព្រោះតែ​ស្អប់ខ្ពើម​ ​ទើប​ចិត្ត​រួច​ស្រឡះ​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ញាណ​ ​រមែង​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់