​[​៤២​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​ជា​អនត្តា​ ​របស់​ណា​ ​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​យល់តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​វេទនា​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​យល់​ ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​សញ្ញា​មិន​ទៀង​។​បេ​។​ ​សង្ខារ​មិន​ទៀង​។​បេ​។​ ​វិញ្ញាណ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​យល់តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។
ថយ | ទំព័រទី ៥១ | បន្ទាប់