​[​៦៨​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​ទុក្ខ​ផង​ ​នូវ​ឫសគល់​ ​នៃ​ទុក្ខ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ខ្លះ​ ​ហៅថា​ ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​ទុក្ខ​ ​វេទនា​ជា​ទុក្ខ​ ​សញ្ញា​ជា​ទុក្ខ​ ​សង្ខារ​ទាំងឡាយ​ ​ជា​ទុក្ខ​ ​វិញ្ញាណ​ ​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខ​។​
 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​ឫសគល់​នៃ​ទុក្ខ​។​ ​តណ្ហា​ណា​ ​ដែល​នាំឲ្យកើត​ក្នុង​ភព​ថ្មី​ ​ប្រកបដោយ​តម្រេក​ ​ដោយអំណាច​ ​នៃ​សេចក្តី​ត្រេកត្រអាល​ ​មាន​កិរិយា​រីករាយ​ ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​ ​ជាប្រក្រតី​។​ ​ចុះ​តណ្ហា​នោះ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​កាមតណ្ហា​ ​ភវតណ្ហា​ ​វិភវ​តណ្ហា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឫសគល់​នៃ​ទុក្ខ​។​
 [​៧០​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​របស់​បែកធ្លាយ​ផង​ ​នូវ​របស់​មិន​បែកធ្លាយ​ផង​ ​(​ដល់​អ្នក​ទាំងឡាយ​)​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ ​ជា​របស់​បែកធ្លាយ​ ​អ្វី​ជា​របស់​មិន​បែកធ្លាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ជា​របស់​បែកធ្លាយ​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ ​ណា​ ​នៃ​រូប​នោះ​ ​នេះ​ ​ជា​របស់​មិន​បែកធ្លាយ​។
ថយ | ទំព័រទី ៧៣ | បន្ទាប់