​វេទនា​ ​ជា​របស់​បែកធ្លាយ​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ ​ណា​ ​នៃ​វេទនា​នោះ​ ​នេះ​ ​ជា​របស់​មិន​បែកធ្លាយ​។​ ​សញ្ញា​ ​ជា​របស់​បែកធ្លាយ​។​ ​សង្ខារ​ទាំងឡាយ​ ​ជា​របស់​បែកធ្លាយ​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ ​ណា​ ​នៃ​សង្ខារ​ទាំងនោះ​ ​នេះ​ ​ជា​របស់​មិន​បែកធ្លាយ​។​ ​វិញ្ញាណ​ ​ជា​របស់​បែកធ្លាយ​ ​សេចក្តី​រលត់​ ​សេចក្តី​ស្ងប់​រម្ងាប់​ ​សេចក្តី​វិនាស​ ​ណា​ ​នៃ​វិញ្ញាណ​នោះ​ ​នេះ​ ​ជា​របស់​មិន​បែកធ្លាយ​។​

​ចប់​ ​ភារ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​ ​ក្នុង​ភារ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​របស់​ធ្ងន់១​ ​ការកំណត់​ដឹង១​ ​ភិក្ខុ​កាល​ដឹង១​ ​លះបង់​ឆន្ទ​រាគ១​ ​ជា​គំរប់៤​ ​អំពី​អានិសង្ស៣លើក​ ​សេចក្តី​ត្រេកអរ១​ ​ជា​គំរប់៨​ ​អំពី​ការ​កើត១​ ​ឫសគល់​នៃ​ទុក្ខ១​ ​របស់​បែកធ្លាយ១​ ​ជា​គំរប់១១​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់