​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មិន​ទុក្ខ​ ​មិនសុខ​ ​ទាំង​មិន​មាន​រោគ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មានទុក្ខ​ ​ព្រោះតែ​អាស្រ័យ​ទុក្ខ​ ​ប្រកាន់​ទុក្ខ​ ​ដូច្នេះ​ឯង​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មិន​ទុក្ខ​ ​មិនសុខ​ ​ទាំង​មិន​មាន​រោគ​ ​(​បេយ្យាល​ទី២​)​។​ ​
 [​១៨៦​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះតែ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​ ​ទឹកស្ទឹង​មិន​ហូរ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់